កន្សែងយ័ន្ត? នរណាក៏ស្គាល់ដែរប៉ុន្តែ អ្វីដែរយើងមិនដឹងគឺប្រវត្តិរបស់វានោះឯង។ តើអ្នកចង់ដឹងថាតើកន្សែងយ័ន្តកើតចេញមកពីណាទេ? សូមអូសចុះក្រោមដើម្បីអានប្រវត្តិ"កន្សែងយ័ន្ត"ទាំងអស់គ្នា។
"សរសេរដើម្បីយល់ និយាយដើម្បីស្ដាប់លឺ អានដើម្បីរីកចំរើន"
ដើមកំណើតនៃកន្សែងយ័ន្ត
តាមរឿងនិយាយតៗមកថា កាលពីដើមឡើយមានអ្នកចេះដឹងម្នាក់បានគូរប្លង់ប្រាសាទបាយ័ន្តរួចហើយ
មិនដឹងយកទៅទុកកន្លែងណាក៏យកទៅប្រគល់ឱ្យលោកមេទ័ពម្នាក់ តែដោយមេទ័ពនោះប្រញាប់ចេញទៅធ្វើសឹក
ក៏យកប្លង់នោះទុកជាប់នឺងខ្លួនតែម្ដង។ ក្រោយពីត្រលប់ពីធ្វើសឹក មួយលើកជាពីលើកលោកតែងតែទទួលនូវជ័យជំនះជានិច្ច
រហូតដល់ស្ដេចប្រទានជូន នូវរង្វាន់ជាច្រើនដែលជាហេតុធ្វើឱ្យមានការច្រណែនពីមេទ័ពឯទៀតៗ
បណ្ដាលឱ្យមានការឆ្ងល់ជាខ្លាំងរហូតដល់មេទ័ពទាំងអស់នោះនាំគ្នាចាប់សំរាតមេទ័ពដែលមានប្លង់បាយ័ន្ត តែមិនឃើញមានវត្ថុសាកសិទ្ធិអ្វីក្រៅពីក្រណាត់ប្លង់មួយផ្ទាំងនោះទេ
ជាហេតុបណ្ដោយឱ្យមេទ័ពទាំងនោះយកក្រណាត់ក្រហមគូរតាមប្លង់បាយ័ន្តនោះតៗគ្នារហូតដល់ក្លាយជាកន្សែងយ័ន្តទៅ។
>>>សូមចុចមើលវិដេអូនេះដើម្បីដឹងកាន់ច្បាស់ពីប្រវត្តិកន្សែងយ័ន្ត៖
No comments:
Post a Comment